មេរៀនទី១៩
AI COURSE • LESSON 19

AI Trading Automation Workflow

img by Sot Dimong
29, June 2026
មេរៀននេះបង្ហាញពីរបៀបរៀបចំ workflow ស្វ័យប្រវត្តិសម្រាប់ការជួញដូរ ដោយប្រើ AI ជាជំនួយការរៀបចំ rule, checklist, EA logic, backtest, forward test, risk control និង daily review ដើម្បីឱ្យប្រព័ន្ធ trading មានវិន័យ និងងាយគ្រប់គ្រង។
AI trading automation workflow cover
សេចក្តីផ្តើម
Automation មិនមែនមានន័យថាបើក robot ហើយទុកចោលទាំងស្រុងទេ។ Workflow ល្អត្រូវមានជំហានច្បាស់ ចាប់ពីបង្កើត strategy, សរសេរ rule, បង្កើត EA, backtest, forward test, គ្រប់គ្រង risk និង review លទ្ធផលជាប្រចាំ។ AI អាចជួយរៀបចំដំណើរការទាំងនេះឱ្យកាន់តែច្បាស់ និងកាត់បន្ថយកំហុស។
គោលបំណងមេរៀននេះ:
បន្ទាប់ពីរៀនចប់ អ្នកគួរតែអាចបង្កើត workflow មួយសម្រាប់ AI-assisted trading automation ដែលចាប់ផ្តើមពី idea ទៅ strategy rules, EA code, test report, risk limits, monitoring checklist និង improvement cycle។

១. Trading Automation Workflow ជាអ្វី?

Trading Automation Workflow គឺជាដំណើរការរៀបចំការងារ trading អោយមានលំដាប់។ វាមិនមែនមានតែ code ឬ EA ទេ ប៉ុន្តែរួមបញ្ចូលគំនិត strategy, rule logic, risk management, testing, monitoring និងការកែលម្អជាបន្តបន្ទាប់។

បើគ្មាន workflow ច្បាស់ អ្នកអាចកែ EA ដោយអារម្មណ៍, ប្តូរ strategy ញឹកញាប់, ឬយកលទ្ធផល backtest មិនគ្រប់គ្រាន់ទៅ live trading។ Workflow គឺជាផែនទី ដែលជួយឱ្យ AI និង trader ធ្វើការជាមួយគ្នាបានមានប្រព័ន្ធ។

Lesson Note: Automation ល្អត្រូវមាន control។ កុំអោយ robot សម្រេចចិត្តដោយគ្មាន risk rules, monitoring និង stop condition ច្បាស់។

២. ផ្នែកសំខាន់ៗក្នុង Workflow

Workflow សម្រាប់ AI trading automation គួរមានផ្នែកសំខាន់ៗដូចខាងក្រោម៖

៣. AI គួរជួយផ្នែកណាខ្លះ?

AI មិនគួរត្រូវបានប្រើសម្រាប់សុំ signal ដោយគ្មាន context ទេ។ វាគួរត្រូវបានប្រើដើម្បីជួយបំលែងគំនិតទៅជា rule, ពិនិត្យ logic, បង្កើត checklist, ជួយ debug code, បកស្រាយ backtest report និងបង្កើត improvement plan។

អ្នកនៅតែត្រូវសម្រេចចិត្តចុងក្រោយ លើ risk, broker condition, lot size, market condition និងថាតើ strategy នោះសមស្របសម្រាប់គណនីរបស់អ្នកឬអត់។

AI trading automation workflow infographic

៤. Prompt សម្រាប់បង្កើត Automation Workflow

Prompt ខាងក្រោមជួយអោយ AI រៀបចំ workflow ពេញលេញពី strategy idea ទៅ testing និង monitoring។

📌 Workflow Builder Prompt

EN: Create a complete AI-assisted trading automation workflow for my strategy. Include strategy rules, EA development steps, risk management, backtesting, forward testing, monitoring checklist, and weekly improvement process. KH: បង្កើត AI-assisted trading automation workflow ពេញលេញសម្រាប់ strategy របស់ខ្ញុំ។ បញ្ចូល strategy rules, ជំហានបង្កើត EA, risk management, backtesting, forward testing, monitoring checklist និងដំណើរការកែលម្អប្រចាំសប្តាហ៍។

៥. បំលែង Strategy ទៅជា EA Logic

មុនសរសេរ code អ្នកត្រូវអោយ AI បំបែក strategy ទៅជា logic ដែល EA អាចអនុវត្តបាន។ Logic ត្រូវច្បាស់ថា ពេលណាត្រូវ open trade, ពេលណាត្រូវ close, ពេលណាមិនត្រូវ trade និងត្រូវការពារកុំឱ្យ position ជាន់គ្នា។

📌 EA Logic Prompt

EN: Convert this trading strategy into clear EA logic. Define entry conditions, exit conditions, stop loss, take profit, lot sizing, duplicate position prevention, session filter, and emergency stop rules. KH: បំលែង trading strategy នេះទៅជា EA logic ច្បាស់ៗ។ កំណត់ entry conditions, exit conditions, stop loss, take profit, lot sizing, ការពារ position ជាន់គ្នា, session filter និង emergency stop rules។

៦. បង្កើត Test Workflow មុន Live

EA ឬ alert system មួយគួរឆ្លងកាត់ការសាកល្បងជាច្រើនជំហាន មុនពេលប្រើលុយពិត។ ជំហានសំខាន់ៗមាន compile test, visual backtest, report analysis, demo forward test និង live test ដោយ lot តូច។

📌 Testing Workflow Prompt

EN: Create a safe testing workflow for this MT5 EA before using it live. Include compile checks, visual backtest, report analysis, demo forward test, risk limits, and live launch criteria. KH: បង្កើត testing workflow សុវត្ថិភាពសម្រាប់ MT5 EA នេះ មុនប្រើ live។ បញ្ចូល compile checks, visual backtest, report analysis, demo forward test, risk limits និងលក្ខខណ្ឌមុនចាប់ផ្តើម live។

AI trading automation workflow dashboard

៧. Daily Monitoring Workflow

Automation ក៏ត្រូវការត្រួតពិនិត្យប្រចាំថ្ងៃ។ អ្នកគួរត្រួតពិនិត្យថា EA កំពុង run ឬអត់, spread ខ្ពស់ឬអត់, VPS ដំណើរការល្អឬអត់, មាន error ក្នុង journal ឬ experts tab ឬអត់ និង open trades ស្ថិតក្នុង risk limit ឬអត់។

📌 Daily Monitor Prompt

EN: Create a daily monitoring checklist for my automated trading system. Include VPS status, MT5 connection, EA status, spread, open positions, drawdown, error logs, and when to stop the EA. KH: បង្កើត daily monitoring checklist សម្រាប់ automated trading system របស់ខ្ញុំ។ បញ្ចូល VPS status, MT5 connection, EA status, spread, open positions, drawdown, error logs និងពេលណាត្រូវបិទ EA។

៨. Weekly Improvement Cycle

រៀងរាល់សប្តាហ៍ អ្នកគួរយក trade history, EA logs, backtest/forward test notes និង screenshot មកអោយ AI ជួយ review។ គោលដៅមិនមែនប្តូរ strategy រាល់ថ្ងៃទេ ប៉ុន្តែរក bug, weakness, risky condition និងចំណុចត្រូវកែលម្អយ៉ាងមានវិន័យ។

📌 Weekly Review Prompt

EN: Review this week of automated trading results. Find mistakes, risky behavior, weak market conditions, EA logic issues, and create a practical improvement plan for next week. KH: Review លទ្ធផល automated trading សប្តាហ៍នេះ។ រកកំហុស risky behavior, market condition ខ្សោយ, EA logic issues និងបង្កើត improvement plan ដែលអាចអនុវត្តបានសម្រាប់សប្តាហ៍ក្រោយ។

៩. កំហុសដែលគេច្រើនធ្វើពេលធ្វើ Automation

សង្ខេបមេរៀនទី១៩:

  • Trading Automation Workflow គឺជាដំណើរការពេញលេញ មិនមែនតែ EA code ទេ
  • AI អាចជួយរៀបចំ strategy rules, EA logic, testing និង monitoring
  • មុន live ត្រូវមាន backtest, forward test និង risk limits
  • Automation ត្រូវការត្រួតពិនិត្យប្រចាំថ្ងៃ ដើម្បីការពារកំហុសបច្ចេកទេស
  • Weekly review ជួយរក weakness និងកែលម្អ strategy ដោយផ្អែកលើ data
  • កុំអោយ AI ឬ EA ជំនួសវិន័យ និង risk management របស់ trader

១០. សម្រាប់អ្នកចាប់ផ្តើម

បើអ្នកថ្មី សូមចាប់ផ្តើមពី automation workflow ងាយៗសិន៖ strategy មួយ, symbol មួយ, timeframe មួយ, risk តិចៗ និង demo forward test យ៉ាងហោចណាស់ពីរបីសប្តាហ៍។

កុំប្រញាប់បើក EA លើ live account ដោយសារតែ backtest ឃើញ profit។ ប្រើ AI ដើម្បីជួយពិនិត្យ logic, risk និង workflow មុននឹងប្រើលុយពិត។

សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី២០៖ ផ្លូវក្លាយជា AI Trader”។

មេរៀនផ្សេងទៀត

មេរៀនផ្សេងទៀត

ទំព័រដើម
រៀនត្រេត
រៀន AI
ការកំណត់