មុនពេលចូលទីផ្សារ Trader តែងតែត្រូវពិនិត្យព័ត៌មានច្រើន ដូចជា trend, news, key levels និង sentiment ទូទៅ។ AI អាចជួយសង្ខេបទិន្នន័យទាំងនេះ អោយមើលងាយ និងលឿនជាងមុន។
ជាឧទាហរណ៍ អ្នកអាចស្នើអោយ AI សរសេរ market summary សម្រាប់ XAUUSD, BTCUSD ឬ EURUSD ដោយបញ្ជាក់ timeframe និងចំណុចដែលអ្នកចង់ផ្តោត។
Trader ជាច្រើនខ្វះផែនការច្បាស់ មុននឹងចូល trade។ AI អាចជួយអ្នក បង្កើត Trading Plan ដោយបញ្ចូលច្បាប់ដូចជា risk per trade, session, entry conditions, take profit និង stop loss។
បើអ្នកមាន strategy រួចហើយ AI ក៏អាចជួយបម្លែងវាទៅជា checklist ឬសរសេរជាភាសាសាមញ្ញសម្រាប់ងាយត្រួតពិនិត្យមុនចូលទីផ្សារផងដែរ។
ពេលអ្នកជួបពាក្យពិបាកៗដូចជា BOS, CHoCH, OB, FVG, Risk:Reward, Liquidity Sweep ឬ Position Sizing, AI អាចជួយពន្យល់អោយយល់សាមញ្ញ។
វាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកចាប់ផ្តើម ព្រោះអ្នកអាចសួរបន្តបានភ្លាមៗ ហើយអោយ AI បកស្រាយជាភាសាខ្មែរ ឬជាជំហានៗបាន។
បន្ទាប់ពីអ្នក trade រួច AI អាចជួយអាន journal របស់អ្នក ហើយស្វែងរក pattern នៃកំហុស ដូចជា overtrading, revenge trading, ចូលមិនតាម plan ឬមិនគោរព stop loss។
នេះជាចំណុចសំខាន់ណាស់ ព្រោះការអភិវឌ្ឍជំនាញរបស់ Trader មិនមែនស្ថិតតែ នៅលើការចូល trade ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការរៀនពីកំហុសផងដែរ។
សម្រាប់ Trader ដែលចូលចិត្ត automation, AI អាចជួយសរសេរ prompt, workflow, pseudocode, script និង logic សម្រាប់ indicator ឬ EA។
ប៉ុន្តែ AI មិនគួរត្រូវបានទុកអោយសរសេររួចប្រើភ្លាមៗដោយមិន test ឡើយ។ Trader ត្រូវ backtest, verify logic និងពិនិត្យ risk management ជានិច្ច។
ទោះបី AI មានប្រយោជន៍ក៏ដោយ វាមិនអាចជំនួសការសម្រេចចិត្តរបស់ Trader 100% បានទេ។ វាមិនអាចធានាថាទីផ្សារនឹងឡើង ឬចុះតាមការរំពឹងជានិច្ចឡើយ។
ដូច្នេះ AI គួរតែប្រើជា assistant ដែលជួយបង្កើនប្រសិទ្ធភាព មិនមែនជាម៉ាស៊ីនសម្រេចចិត្តជំនួសអ្នកទាំងស្រុងទេ។
សង្ខេបមេរៀនទី២:
បើអ្នកទើបចាប់ផ្តើម សូមប្រើ AI លើការងារដែលមានហានិភ័យទាបសិន ដូចជា សុំអោយវាសង្ខេបទីផ្សារ, ពន្យល់ពាក្យ trading, ឬជួយបង្កើត plan។
កុំប្រញាប់ជឿការណែនាំទាំងអស់ដោយមិនពិនិត្យ chart ផ្ទាល់។ ចាប់ផ្តើមពីការប្រើ AI អោយជួយ “រៀបចំការគិត” របស់អ្នកជាមុនសិន។
សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី៣៖ AI vs Indicator vs Human Analysis”។