AI អាចវិភាគលើព័ត៌មាន ឬ context ដែលអ្នកផ្ដល់អោយវាប៉ុណ្ណោះ។ ប្រសិនបើ prompt មិនច្បាស់, ទិន្នន័យមិនគ្រប់, ឬព័ត៌មានថ្មីៗមិនត្រូវបានបញ្ចូល នោះការឆ្លើយរបស់វាក៏អាចខុស ឬមិនសមនឹងស្ថានភាពទីផ្សារពិតបានដែរ។
ទីផ្សារមានការផ្លាស់ប្តូរលឿន ហើយមួយចំណែកអាស្រ័យលើ context real-time ដូចជា news, liquidity, volatility និង sentiment ដែល AI មិនតែងតែចាប់បានភ្លាមៗទេ។
ចំណុចមួយដែលគួរប្រុងប្រយ័ត្នគឺ AI អាចសរសេរបានល្អ ស្អាត និងសមហេតុផល ដល់ថ្នាក់ធ្វើអោយអ្នកមានអារម្មណ៍ថា វាត្រឹមត្រូវជានិច្ច។ ប៉ុន្តែការឆ្លើយល្អ មិនមានន័យថាវាពិតគ្រប់ពេលទេ។
ក្នុង trading កំហុសតូចមួយអាចបង្កជាហានិភ័យធំបាន។ ដូច្នេះ trader ត្រូវ verify key points ជានិច្ច មិនថាជា plan, level, risk rule ឬ logic ចូលទីផ្សារទេ។
ទោះ AI ជួយរៀបចំ plan ឬ checklist បានល្អប៉ុណ្ណា ក៏វាមិនអាចបង្ខំអោយអ្នក គោរពច្បាប់របស់ខ្លួនឯងបានទេ។ បញ្ហាចម្បងរបស់ Trader ជាច្រើនមិនមែនខ្វះគំនិតទេ ប៉ុន្តែខ្វះ discipline ក្នុងការអនុវត្ត។
AI មិនអាចរារាំងអ្នកពី revenge trading, overtrading, ឬការផ្លាស់ប្តូរ stop loss ដោយសារអារម្មណ៍បានឡើយ។
Trader ដែលមានបទពិសោធន៍អាចសង្កេតបានពីចលនាទីផ្សារ, session, behavior នៅជុំវិញ news, fakeout, liquidity grabs និង psychology ទូទៅ។ AI អាចជួយពន្យល់បាន ប៉ុន្តែមិនអាច “មានអារម្មណ៍ទីផ្សារ” ដូចមនុស្សដែលបានមើលវាយូរឆ្នាំបានទេ។
បទពិសោធន៍ជាក់ស្តែងនឹងបង្រៀនអោយអ្នកដឹងថា setup មួយណាគួរចូល, មួយណាគួររំលង ទោះបីមើលទៅស្រដៀងគ្នានៅលើក្រដាសក៏ដោយ។
គុណភាពនៃចម្លើយរបស់ AI ពឹងផ្អែកខ្លាំងលើ prompt។ បើអ្នកសួរថា “តើខ្ញុំគួរ Buy ឬ Sell?” វាអាចឆ្លើយសាមញ្ញពេក ឬមិនសមនឹង strategy របស់អ្នកឡើយ។
ប៉ុន្តែបើអ្នកសរសេរថា “សូមជួយសង្ខេបផែនការសម្រាប់ XAUUSD នៅ H1 ដោយប្រើ pullback trend-following, risk 1%, RR 1:2” លទ្ធផលនឹងមានប្រយោជន៍ជាងច្រើន។
ទោះ AI ជួយគណនា SL, TP ឬ position size បានក៏ដោយ ការគ្រប់គ្រងហានិភ័យនៅតែជាការទទួលខុសត្រូវរបស់ Trader។ អ្នកគឺជាអ្នកសម្រេចថា account របស់អ្នកអាចទ្រាំបានប៉ុណ្ណា។
ដូច្នេះ បើគ្មាន risk management ទោះប្រើ AI ឆ្លាតប៉ុណ្ណា ក៏នៅតែគ្រោះថ្នាក់ដូចគ្នា។
វិធីល្អបំផុតគឺប្រើ AI ជា assistant មួយក្នុង workflow របស់អ្នក:
ការគិតបែបនេះនឹងធ្វើអោយអ្នកប្រើ AI បានយ៉ាងមានសុវត្ថិភាព, មិនជឿពេក និងមិនបោះបង់ការគិតរបស់ខ្លួនឯង។
សង្ខេបមេរៀនទី៤:
បើអ្នកទើបចាប់ផ្តើម សូមប្រើ AI លើការងារដែលមានហានិភ័យទាបសិន ដូចជា សង្ខេបមេរៀន, រៀបចំ checklist, ពន្យល់ពាក្យ technical និងជួយវិភាគ journal មុនពេលយកវាទៅទាក់ទងនឹងការចូលទីផ្សារពិត។
ចូរចងចាំថា AI គឺជាឧបករណ៍ជំនួយដ៏ល្អ ប៉ុន្តែវាមិនមែនជាអ្នកសង្គ្រោះ account របស់អ្នកទេ។ អ្នកត្រូវមាន plan, discipline និង risk management ជានិច្ច។
សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី៥៖ Prompt មូលដ្ឋានសម្រាប់ Trading”។