មេរៀនទី១

Cryptocurrency ជាអ្វី?

img by Sot Dimong
24, January 2026
ស្វែងយល់ពី Cryptocurrency និងរបៀបដំណើរការរបស់វា។ មេរៀននេះត្រូវបានរៀបចំសម្រាប់អ្នកចាប់ផ្តើម ដើម្បីអោយយល់ថា Crypto ជាអ្វី របៀបដែលវាត្រូវបានប្រើ សម្រាប់ផ្ទេរប្រាក់ វិនិយោគ និងហេតុអ្វីបានជាវាក្លាយជាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ពេញនិយមនៅសម័យឌីជីថល។
Crypto lesson cover
សេចក្តីផ្តើម
Cryptocurrency គឺជាទ្រព្យសម្បត្តិឌីជីថលមួយប្រភេទ ដែលអាចប្រើសម្រាប់ផ្ទេរតម្លៃ ឬធ្វើប្រតិបត្តិការ តាមអ៊ីនធឺណិតដោយមិនចាំបាច់មានធនាគារជាអ្នកកណ្ដាល។ វាអាស្រ័យលើបច្ចេកវិទ្យា Blockchain ដើម្បីរក្សាទុកទិន្នន័យប្រតិបត្តិការ និងធានាសុវត្ថិភាព។
គោលបំណងមេរៀននេះ:
បន្ទាប់ពីរៀនចប់ អ្នកគួរតែអាចពន្យល់បានថា Cryptocurrency ជាអ្វី, Blockchain ជាអ្វី, ហេតុអ្វីមនុស្សជាច្រើនចាប់អារម្មណ៍លើ Crypto និងមូលដ្ឋានសំខាន់ៗដែលអ្នកចាប់ផ្តើមគួរតែដឹង។

១. Cryptocurrency ជាអ្វី?

Cryptocurrency គឺជា រូបិយប័ណ្ណឌីជីថលទ្រព្យសម្បត្តិឌីជីថល ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើអ៊ីនធឺណិត។ វាមិនមានជារូបក្រដាស ឬកាក់ដូចប្រាក់ធម្មតាទេ ប៉ុន្តែមានជាទិន្នន័យឌីជីថល។

Crypto អាចត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត, ប្រើសម្រាប់វិនិយោគ, ឬក៏ជួញដូរដើម្បីរកចំណេញពីការឡើងចុះតម្លៃ។

Cryptocurrency ដំបូង និងល្បីបំផុតគឺ Bitcoin (BTC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2009។ បន្ទាប់មកក៏មាន Crypto ផ្សេងៗជាច្រើនដូចជា Ethereum (ETH), Solana (SOL), BNB និង USDT ជាដើម។

Lesson Note: Crypto មានឱកាសចំណេញខ្ពស់ ប៉ុន្តែហានិភ័យក៏ខ្ពស់ដែរ។ អ្នកចាប់ផ្តើមគួររៀនអោយច្បាស់ពីមូលដ្ឋាន និងសុវត្ថិភាពមុនពេលវិនិយោគ ឬ trade ពិត។

២. ហេតុអ្វី Cryptocurrency មានសារៈសំខាន់?

Cryptocurrency មានសារៈសំខាន់ ព្រោះវាបាននាំមកនូវវិធីថ្មីមួយសម្រាប់ផ្ទេរប្រាក់ និងរក្សាទុកតម្លៃ ដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធធនាគារបែបបុរាណ។

មនុស្សជាច្រើនចាប់អារម្មណ៍លើ Crypto ព្រោះវាអាចផ្ទេរប្រាក់បានលឿន, អាចប្រើបានជាសកល និងអាចជាឱកាសសម្រាប់វិនិយោគឌីជីថលនៅអនាគត។

៣. Crypto ដំណើរការដោយរបៀបណា?

Cryptocurrency ដំណើរការតាមរយៈបច្ចេកវិទ្យាមួយឈ្មោះថា Blockchain។ Blockchain គឺជាបញ្ជីកំណត់ត្រាប្រតិបត្តិការ ដែលត្រូវបានរក្សាទុកជាបណ្ដុំ block ហើយភ្ជាប់គ្នាជាខ្សែ។

ពេលមានការផ្ទេរ Crypto មួយប្រតិបត្តិការ នោះទិន្នន័យនឹងត្រូវបានបញ្ជូនទៅក្នុងបណ្ដាញ ហើយត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធ មុននឹងត្រូវកត់ត្រាចូលទៅក្នុង Blockchain។

នេះជាមូលហេតុដែល Crypto ត្រូវបានគេចាត់ទុកថា មានភាពថ្លៃថ្នូរ និងពិបាកកែប្រែទិន្នន័យ។

Crypto ទាំងនេះមានគោលបំណង និងការប្រើប្រាស់ខុសៗគ្នា។ ខ្លះត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់ ខ្លះសម្រាប់ smart contracts និងខ្លះទៀតសម្រាប់ប្រើនៅក្នុង ecosystem ឌីជីថលផ្សេងៗ។

Crypto infographic

៤. Wallet គឺជាអ្វី?

Wallet គឺជា កាបូបឌីជីថល សម្រាប់រក្សាទុក Cryptocurrency របស់អ្នក។ វាអាចមានជាទម្រង់ App, Website, Hardware Device ឬ Browser Extension។

Wallet មិនមែនរក្សាទុក Crypto ដោយផ្ទាល់ដូចកាបូបប្រាក់ទេ ប៉ុន្តែវារក្សាទុក Private Key ឬសោសម្ងាត់ ដែលអាចអោយអ្នកចូលប្រើ និងគ្រប់គ្រង Crypto របស់អ្នកបាន។

៥. ឧទាហរណ៍ជាក់ស្តែងសម្រាប់អ្នកចាប់ផ្តើម

សូមស្រមៃថា អ្នកទិញ Bitcoin នៅតម្លៃ $50,000 ក្នុងមួយ BTC។ បើបន្ទាប់មកតម្លៃឡើងទៅ $55,000 នោះអ្នកអាចមានឱកាសចំណេញ។

ប៉ុន្តែបើតម្លៃចុះទៅ $45,000 នោះអ្នកអាចខាត។ ដូច្នេះ Crypto គឺជាទីផ្សារដែលមានការឡើងចុះខ្លាំង ហើយត្រូវការការយល់ដឹង និងការគ្រប់គ្រងហានិភ័យ។

៦. អ្នកណាខ្លះចូលរួមក្នុងទីផ្សារ Crypto?

ទីផ្សារ Crypto មានអ្នកចូលរួមជាច្រើន ដូចជា:

ការចូលរួមពីមនុស្សជាច្រើនទាំងនេះ បានធ្វើអោយទីផ្សារ Crypto ក្លាយជាទីផ្សារដែលមានសកម្មភាពខ្លាំង និងអភិវឌ្ឍលឿន។

Crypto chart illustration

៧. ចំណុចសំខាន់ដែលត្រូវចងចាំ

សង្ខេបមេរៀនទី១:

  • Cryptocurrency គឺជាទ្រព្យសម្បត្តិឌីជីថល។
  • Crypto ដំណើរការតាមបច្ចេកវិទ្យា Blockchain។
  • Bitcoin គឺជា Crypto ដំបូង និងល្បីបំផុត។
  • Wallet ត្រូវបានប្រើសម្រាប់រក្សាទុក និងគ្រប់គ្រង Crypto។
  • Crypto អាចប្រើសម្រាប់ផ្ទេរប្រាក់ វិនិយោគ និង trading។
  • Crypto មានឱកាសចំណេញ ប៉ុន្តែមានហានិភ័យខ្ពស់ផងដែរ។

៨. សម្រាប់អ្នកចាប់ផ្តើម

បើអ្នកទើបតែចាប់ផ្តើមរៀន Crypto សូមកុំប្រញាប់វិនិយោគ ឬ trade ពិតភ្លាមៗ។ អ្វីដែលសំខាន់បំផុតគឺ ត្រូវយល់អោយច្បាស់ពីពាក្យមូលដ្ឋាន ដូចជា Blockchain, Wallet, Coin, Token និង Exchange។

ចាប់ផ្តើមពីការយល់ថា Crypto ជាអ្វី របៀបរក្សាទុកវា និងរបៀបប្រើប្រាស់វា មុនពេលរៀនទៅកាន់ Trading, Risk Management និង DeFi។

សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី២៖ Bitcoin និង Altcoin”។

មេរៀនផ្សេងទៀត

ទំព័រដើម
រៀនត្រេត
តម្លៃទីផ្សារ
ការកំណត់