by Sot Dimong
Exchange គឺជាវេទិកាមួយសម្រាប់ជួញដូរ Cryptocurrency។ នៅលើវេទិកានេះ អ្នកអាចដាក់ប្រាក់ចូល ប្តូរប្រាក់ទៅជា Crypto ឬប្តូរ Crypto មួយទៅ Crypto មួយទៀត។
មនុស្សភាគច្រើនប្រើ Exchange ដើម្បីទិញ Coin ដំបូងដូចជា Bitcoin, Ethereum ឬ USDT។ បន្ទាប់មកពួកគេអាចទុក Coin នៅក្នុង Exchange ឬផ្ទេរចេញទៅ Wallet ផ្ទាល់ខ្លួន។
Exchange មួយចំនួនផ្តោតលើភាពងាយស្រួលសម្រាប់អ្នកចាប់ផ្តើម ខណៈ Exchange មួយចំនួនទៀតមានមុខងារជ្រៅជាង ដូចជា Spot Trading, Futures និងឧបករណ៍វិភាគផ្សេងៗ។
ជាទូទៅ Exchange អាចបែងចែកជាពីរប្រភេទសំខាន់ៗ:
សម្រាប់អ្នកចាប់ផ្តើម Centralized Exchange តែងតែងាយស្រួលប្រើជាង ព្រោះមានគណនី មាន app មាន customer support និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។
ជំហានទូទៅក្នុងការបង្កើតគណនី Exchange មានដូចជា:
ការបើក 2FA មានសារៈសំខាន់ណាស់ ព្រោះវាជួយការពារគណនីរបស់អ្នកពីការចូលដោយអ្នកដទៃ។
បន្ទាប់ពីបង្កើតគណនី និងដាក់ប្រាក់ចូលរួច អ្នកអាចចាប់ផ្តើមទិញ Coin បាន។ ជំហានមូលដ្ឋានមានដូចជា:
សម្រាប់អ្នកចាប់ផ្តើម មនុស្សជាច្រើនជ្រើសទិញ USDT មុន ហើយបន្ទាប់មកយក USDT ទៅប្តូរជា Coin ផ្សេងៗទៀត។
បើអ្នកគ្រាន់តែទិញចំនួនតិច និងប្រើសម្រាប់រៀន អ្នកអាចទុក Coin នៅក្នុង Exchange ជាបណ្តោះអាសន្នបាន។ ប៉ុន្តែបើអ្នកកាន់ទុកយូរ ឬមានទឹកប្រាក់ច្រើន ការផ្ទេរទៅ Wallet ផ្ទាល់ខ្លួន អាចមានសុវត្ថិភាពជាង។
មានពាក្យល្បីមួយក្នុងពិភព Crypto ថា “Not your keys, not your coins” មានន័យថា បើអ្នកមិនកាន់ Private Key ផ្ទាល់ នោះ Coin របស់អ្នកមិនមែននៅក្រោមការគ្រប់គ្រងពេញលេញរបស់អ្នកទេ។
ពេលប្រើ Exchange អ្នកគួរប្រុងប្រយ័ត្នពី phishing link, app ក្លែងក្លាយ និងការផ្ញើ Coin ទៅ address ខុស។ កំហុសតូចៗមួយចំនួនអាចធ្វើអោយបាត់បង់ទ្រព្យសម្បត្តិបាន។
ការយល់អំពី Exchange និងរបៀបទិញ Coin គឺជាជំហានសំខាន់ មុនពេលអ្នកចូលទៅរៀនជ្រៅអំពីទីផ្សារ និងការជួញដូរ។
សង្ខេបមេរៀនទី៥:
បើអ្នកទើបតែចាប់ផ្តើម សូមកុំប្រញាប់ដាក់ប្រាក់ច្រើន។ ចាប់ផ្តើមពីការស្គាល់ interface, រៀនរបៀបទិញ Coin តិចៗ និងសាកផ្ទេរទៅ Wallet ដើម្បីយល់ពីប្រតិបត្តិការពិតប្រាកដ។
អ្វីដែលសំខាន់បំផុតគឺ សុវត្ថិភាពគណនី និងការយល់អំពីជំហានមូលដ្ឋាន មុនពេលអ្នកចូលទៅកាន់ការជួញដូរ Spot ឬ Futures។
សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី៦៖ Market Cap និង Volume”។