by Sot Dimong
Cryptocurrency គឺជា រូបិយប័ណ្ណឌីជីថល ឬ ទ្រព្យសម្បត្តិឌីជីថល ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើអ៊ីនធឺណិត។ វាមិនមានជារូបក្រដាស ឬកាក់ដូចប្រាក់ធម្មតាទេ ប៉ុន្តែមានជាទិន្នន័យឌីជីថល។
Crypto អាចត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត, ប្រើសម្រាប់វិនិយោគ, ឬក៏ជួញដូរដើម្បីរកចំណេញពីការឡើងចុះតម្លៃ។
Cryptocurrency ដំបូង និងល្បីបំផុតគឺ Bitcoin (BTC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2009។ បន្ទាប់មកក៏មាន Crypto ផ្សេងៗជាច្រើនដូចជា Ethereum (ETH), Solana (SOL), BNB និង USDT ជាដើម។
Cryptocurrency មានសារៈសំខាន់ ព្រោះវាបាននាំមកនូវវិធីថ្មីមួយសម្រាប់ផ្ទេរប្រាក់ និងរក្សាទុកតម្លៃ ដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធធនាគារបែបបុរាណ។
មនុស្សជាច្រើនចាប់អារម្មណ៍លើ Crypto ព្រោះវាអាចផ្ទេរប្រាក់បានលឿន, អាចប្រើបានជាសកល និងអាចជាឱកាសសម្រាប់វិនិយោគឌីជីថលនៅអនាគត។
Cryptocurrency ដំណើរការតាមរយៈបច្ចេកវិទ្យាមួយឈ្មោះថា Blockchain។ Blockchain គឺជាបញ្ជីកំណត់ត្រាប្រតិបត្តិការ ដែលត្រូវបានរក្សាទុកជាបណ្ដុំ block ហើយភ្ជាប់គ្នាជាខ្សែ។
ពេលមានការផ្ទេរ Crypto មួយប្រតិបត្តិការ នោះទិន្នន័យនឹងត្រូវបានបញ្ជូនទៅក្នុងបណ្ដាញ ហើយត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធ មុននឹងត្រូវកត់ត្រាចូលទៅក្នុង Blockchain។
នេះជាមូលហេតុដែល Crypto ត្រូវបានគេចាត់ទុកថា មានភាពថ្លៃថ្នូរ និងពិបាកកែប្រែទិន្នន័យ។
Crypto ទាំងនេះមានគោលបំណង និងការប្រើប្រាស់ខុសៗគ្នា។ ខ្លះត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់ ខ្លះសម្រាប់ smart contracts និងខ្លះទៀតសម្រាប់ប្រើនៅក្នុង ecosystem ឌីជីថលផ្សេងៗ។
Altcoin មានច្រើនពាន់ប្រភេទនៅលើទីផ្សារ ប៉ុន្តែ Coin ដែលគេច្រើនស្គាល់មានដូចជា:
Altcoin នីមួយៗមានគម្រោង និងគោលបំណងខុសៗគ្នា។ ដូច្នេះ មុនពេលវិនិយោគ អ្នកគួរសិក្សាអំពី Project នីមួយៗអោយច្បាស់។
សម្រាប់អ្នកចាប់ផ្តើម Bitcoin តែងតែត្រូវបានគេចាត់ទុកថា មានភាពសាមញ្ញក្នុងការយល់ និងមានការទទួលស្គាល់ខ្ពស់ជាង។ ចំណែក Altcoin អាចផ្តល់ឱកាសកំណើនលឿនជាង ប៉ុន្តែក៏មានហានិភ័យខ្ពស់ជាងផងដែរ។
មនុស្សមួយចំនួនជ្រើស Bitcoin សម្រាប់សុវត្ថិភាពជាង, ខណៈពេលអ្នកខ្លះជ្រើស Altcoin ដើម្បីស្វែងរកឱកាសកំណើនខ្ពស់។ ការជ្រើសរើសអាស្រ័យលើគោលដៅ និងកម្រិតហានិភ័យដែលអ្នកអាចទទួលយកបាន។
នៅក្នុងទីផ្សារ Crypto មាន Altcoin ជាច្រើនដែលអាចមិនមានគុណភាពល្អ ឬគ្មានគម្រោងច្បាស់លាស់។ ដូច្នេះ អ្នកមិនគួរជ្រើស Coin តាមពាក្យផ្សព្វផ្សាយ ឬតាមការប្រាប់ពីអ្នកដទៃតែប៉ុណ្ណោះទេ។
ការរៀនបំបែករវាង Bitcoin និង Altcoin គឺជាជំហានដំបូងសំខាន់ សម្រាប់ការកសាងចំណេះដឹង Crypto អោយបានរឹងមាំ។
សង្ខេបមេរៀនទី២:
បើអ្នកទើបតែចាប់ផ្តើម សូមចាប់ផ្តើមពីការយល់អោយច្បាស់ថា Bitcoin មិនដូច Altcoin ទាំងអស់ទេ។ កុំគិតថា Coin ទាំងអស់នឹងឡើងដូចគ្នា ឬមានគុណភាពដូចគ្នា។
អ្នកគួររៀនមើលគោលបំណងរបស់ Coin នីមួយៗ និងស្គាល់ថា Bitcoin ជាមូលដ្ឋានសំខាន់បំផុត មុនពេលទៅសិក្សាជ្រៅលើ Altcoin ផ្សេងៗ។
សូមត្រៀមខ្លួនសម្រាប់មេរៀនបន្ទាប់៖ “មេរៀនទី៣៖ Blockchain ដំណើរការយ៉ាងដូចម្តេច?”។